ភ្នំពេញ៖ ម្ចាស់តារាងបាល់ទះមួយកន្លែងនៅក្នុងរាជធានីភ្នំបានកំពុងរៀបចំពានរង្វាន់មួយសម្រាប់អ្នកលេងបាល់ទះដែលចូលចិត្តលេងស្នៀតដក់ ឬក្បាច់ដក់ ហើយមានប្រាក់រង្វាន់រហូតដល់ ៨លានរៀល ។
លោក ស្រៀង រតនៈវិសាល ដែលជាអ្នកផ្ដើមគំនិតបានផ្ដល់បទសម្ភាសមកក្រុមការងារ AMS Sports ថា វាមិនមែនជាលើកទីមួយនោះទេដែលទីលានបាល់ទះរូបលោករៀបចំពានរង្វាន់មួយនេះ។
កាលពីឆ្នាំ២០២២ គឺបានរៀបចំម្ដងរួចមកហើយ កាលនោះក៏មានកីឡាករមកពីប្រទេសវៀតណាមចូលរួមផងដែរ។ កាលប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ២៩ ៣០ ខែធ្នូ ឆ្នាំ២០២៣នេះ។