អង្គរថាយហ្គឺរបង្ហាញឯកសណ្ឋានរដូវកាល២០២១មុនគេ

Sovann Tith
11 មើល
0 នាទីអាន
- Advertisement -

ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានបង្ហាញឯកសណ្ឋានថ្មីសម្រាប់រដូវកាល២០២១ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ នេះ។

តាមពិតនេះគ្រាន់តែជាឯកសណ្ឋានសម្រាប់អ្នកទាត់មុនសិន មុនបញ្ចេញឈុតអ្នកចាំទីតាមក្រោយ។

សម្រាប់ឯកសណ្ឋានអ្នកទាត់នេះមានពីរពណ៌ដដែល គឺឈុតព័ណ៌សប្រើក្នុងដី (Home) និងឈុតព័ណ៌ខ្មៅ​ ប្រើក្រៅដី (Away)។

ទាក់ទងនឹងអត្ថន័យឈុតថ្មីនេះ អង្គរថាយហ្គឺរបញ្ជាក់ថា ខ្សែបន្ទាត់ពណ៌ទឹកក្រូចលាយនិងពណ៏ខ្មៅ និងរូបភាពសត្វខ្លា តំណាងឲ្យភាពអង់អាច ដែលជាអត្ថន័យរបស់ក្លិប។ យើងក៏បានរចនាជាការ៉េតូចៗនៅលើក្រណាត់អាវដើម្បីបង្ហាញពីភាពរឹងមាំ។

ឯកសណ្ឋានថ្មីត្រូវបានរចនាដោយលោក Eiji Oohira ។ លោកគឺជាអ្នករចនាក្រាហ្វិក
កើតនៅឆ្នាំ ១៩៨០ រស់នៅក្នុងទីក្រុងតូក្យូ។ នៅឆ្នាំ ២០០៩ លោកធ្វើការដោយឯករាជ្យ និងបង្កើតក្រុមហ៊ុន Shigatsu Tsuitachi Co. , Ltd ក្នុងឆ្នាំ ២០១០។ អាជីវកម្មចំបងជាអ្នកជំនាញធ្វើគេហទំព័រ។

ចំពោះឈុតអ្នកចាំទីដែលមានពណ៌បៃតង និងពណ៌ទឹកក្រូចនឹងត្រូវបានបង្ហាញនាពេលឆាប់ៗខាងមុខ។ សម្រាប់កាលបរិច្ឆេទលក់ គឺនៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១ តែតម្លៃមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕