Man Utd ធ្លាប់ចាញ់ ៧-០ នឹងមិនមានគ្រាប់បាល់៤ប្រកួតចុងក្រោយនៅ Anfield ចុងសប្ដាហ៍នេះ

Narong
7 មើល
0 នាទីអាន
- Advertisement -

បន្ទាប់ពីរងបរាជ័យ២ប្រកួតចុងក្រោយ Manchester United កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតនៅទឹកដី Anfield ទល់នឹងក្រុមម្ចាស់ផ្ទះ Liverpool នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

ក្រុមបិសាចក្រហម បានចាញ់ Bournemouth ក្នុងជំនួប Premier League ដោយលទ្ធផល ០-៣ នៅកីឡដ្ឋាន Old Trafford ហើយបន្ដទទួលបរាជ័យនៅក្នុងផ្ទះរបស់ខ្លួនទល់ Bayern Munich ០-១ក្នុងប្រកួតបិទពូល​ Champions League ដែលធ្វើឱ្យពួកគេជ្រុះចេញពីពានអឺរ៉ុប ដោយឈរនៅបាតតារាងក្នុងពូល A។