Skip to content
    ទំព័រដើម  »  កីឡាជាតិ

ស្រុកបាកាន រៀបចំការប្រកួតបាល់ទាត់ បាល់ទះ ដណ្ដើមពានរង្វាន់ប្រាក់លាន

ពោធិ៍សាត់៖ ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បាន​រៀបចំ​អោយ​មាន​ការប្រកួតកីឡា ដណ្ដើមពានរង្វាន់ប្រាក់លាន ឯកឧត្តម កែវ រតនៈ និង​ឯកឧត្តម​បណ្ឌិត ទី នរិន្ទ ក្នុងស្រុកបាកាន ដើម្បីអបអរសាទរ ទិវាបុណ្យជាតិ ៧ មករា ១៩៧៩-២០២៤ ។

ដោយមានកីឡាករបាល់ទាត់ បាល់ទះ ស្ម័គ្រចិត្តចូលរួមសរុបជិត១០០០នាក់ ដោយបែកចែកជា៣៩ក្រុម ក្នុងនោះ ៣៤​ក្រុម​ជា​ក្រុម​យុវជន និង​មហាជន ចំណែក៥ក្រុមទៀតជាក្រុមកិត្តិយស ។សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡានេះ រួមមានវិញ្ញាសារបាល់ទាត់មានផ្នែកបុរស- ផ្នែកនារី និង​ផ្នែក​គូរ​កិត្តិយស ដែលត្រូវប្រកួតតាមទីលានចំនួន៥ទីតាំង ចំណែក​វិញ្ញាសា​បាល់ទះ​មាន​ផ្នែក​បុរស និងផ្នែកនារី ដោយធ្វើការប្រកួតចំនួន៣ទីតាំងផ្សេងគ្នា ចំពោះការប្រកួត គឺជារៀង​រាល់​ចុង​សប្តាហ៍ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤៕