Ancelotti សរសើរកូនក្រុម Real Madrid ម្នាក់ដែលលេងក្នុងតំបន់បម្រើ ថាជាខ្សែការពារល្អបំផុតមួយរូប

Narong
5 មើល
0 នាទីអាន
- Advertisement -

អ្នកចាត់ការ Real Madrid លោក Carlo Ancelotti ជឿជាក់ថា ខ្សែបម្រើ Aurelien Tchouameni អាចក្លាយជាខ្សែការពារកណ្ដាលដ៏ឆ្នើមមួយរូប បន្ទាប់ពីកីឡាករបារាំងរូបនេះ បង្ហាញសមត្ថភាពបានយ៉ាងល្អក្នុងការប្រកួតទល់ Alaves។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Ancelotti បាននិយាយថា៖ “Tchouameni អាចនឹងខឹងដោយសាររឿងនេះ, ប៉ុន្ដែគេជាខ្សែការពារកណ្ដាលដ៏អស្ចារ្យ។ គេសំណាង ដែលគេអាចលេងបានទាំងតំណែងខ្សែបម្រើ និងជាខ្សែការពារ។ គេមានគុណភាពគ្រប់យ៉ាង ដើម្បីអាចក្លាយជាខ្សែការពារកណ្ដាលល្អបំផុតនៅលើលោក”។