តារាចម្រៀងសំនៀងផ្អែម ថុល សុភិទិ បានបង្ហើបពីគោលបំណងរបស់គេមួយកាលពីនៅក្មេងៗថា ចង់ក្លាយខ្លួនជាកីឡាករបាល់ទាត់អាជីពមួយរូប ព្រោះរូបគេចូលចិត្ត និងតែងតែលេងបាល់ទាត់មកជារើយៗកាលពីនៅតូចៗមកម៉្លេះ។
ក្នុងឱកាសការប្រកួតបាល់ទាត់សប្បុសធម៌រៃអង្គាសប្រាក់ជួយមន្ទីរពេទ្យគន្ធបុប្ផារវាងក្រុមផ្ការីកគ្រប់រដូវ ទល់នឹង ក្រុមគុនខ្មែរ កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ តារាថប់ ៤ កម្មវិធី Cambodian Idol ដដែលក៏បានថាអំឡុងពេលនៅរៀនរូបគេធ្លាប់ចូលរួមហ្វឹកហាត់ជាមួយគ្រូៗខាងសាលាដើម្បីសម្រួចគោលដៅដែរ តែដោយសារកត្តាសាលាចេះតែមានការផ្លាស់ប្តូរគ្រូច្រើន ទើបជាការរំខានក្នុងការសម្រេចបំណងរបស់គេ។
ពីក្មេងចង់ក្លាយជាកីឡាករអាជីពដែរ ព្យាយាមសុំខាងសាលាឱ្យគេបើកការបង្ហាត់ការអីដែរ តែវាអត់បានជោកជ័យទេ ព្រោះដោយសារពេលនោះតែងតែមានការដូរគ្រូដូអីរហូតចឹង។
ថុល សុភិទិ គឺជាតារាចម្រៀងមួយរូបដែលតែងតែចូលរួមសកម្មភាពកីឡាជាញឹកញាប់ពិសេសការចូលរួមលេងបាល់ទាត់ជាមួយក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវក្នុងយុទ្ធនាការរៃអង្គាសប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផាជាដើម៕