Skip to content
    ទំព័រដើម  »  កីឡាជាតិ

មូលហេតុធំៗមួយចំនួននៃការប្រកួតដណ្ដើមពានរង្វាន់បាល់ទះ «តេជោលីគ» មានតែ ៨ក្រុម

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាលទី១។

កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានពន្យល់ពីមូលហេតុនៃការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ «តេជោលីគ» មានតែ ៨ក្រុមចូលរួមប្រកួតប្រជែង។ សមាគម ក្លឹបកីឡាបាល់ទះ ចំនួនទាំង៨ រួមមាន÷

-សមាគមកីឡាបាល់ទះវិសាខា

-សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ

-ក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស

-ក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣

-ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

-ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

-ក្លឹបបាល់ទះស្នងការដ្ឋាននគបាលខេត្តពោធិ៍សាត់

-ក្លឹបបាល់ទះស្នងការដ្ឋាននគបាលខេត្តកណ្តាល

ព្រឹត្តិការណ៍ប្រកួតនេះនឹងប្រព្រឹត្តទៅចាប់ពី១២ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ (ប្រកួតថ្ងៃសុក្រ សៅរ៍ អាទិត្យ) នៃសប្ដាហ៍នីមួយៗ៕