Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Ronaldo កំពុងនាំមុខក្នុងបញ្ជីអ្នករកគ្រាប់បាល់ច្រើនបំផុត ក្នុងឆ្នាំ២០២៣

ខណៈដែលឆ្នាំ២០២៣ ត្រូវបានបិទបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo បានក្លាយជា Top Scorer ឬអ្នករកគ្រាប់បាល់ច្រើនបំផុតប្រចាំឆ្នាំ ពោលមាន៥៣គ្រាប់ ដោយបាននាំមុខកំពូលខ្សែប្រយុទ្ធ Harry Kane និង Kylian Mbappe ជាដើម។

ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំ បានបោះបង់ការប្រកួតប្រជែងនៅអឺរ៉ុប ដោយចូលរួមបាល់ទាត់នៅមជ្ឈឹមបូព៌ា ប៉ុន្ដែគេនៅតែអាចបង្ហាញសមត្ថភាពរកគ្រាប់បាល់បានយ៉ាងល្អ នៅអារ៉ាប៊ី សាអ៊ូឌីត។