ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកីឡាបាល់ទះឆ្នេរខ្សាច់កម្រិត (គ) ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា ពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
កាលព្រឹកថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំ និង បើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកីឡាបាល់ទះឆ្នេរខ្សាច់កម្រិត (គ ឬ C) ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងដោយមានការចូលរួមពី៖
តំណាងនាយកដ្ឋានអប់រំកាយ និងកីឡា
តំណាងនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា
អគ្គលេខាធិការរង និងជាគ្រូឧទ្ទេស សហព័ន្ធកីឡាបាល់ទះកម្ពុជា
មន្ត្រីជាសិក្ខាកាម សរុបចំនួន ៦៥នាក់ ស្រី ៦នាក់
មកពីបណ្ដាសមាគមក្លិបកីឡាបាល់ទះ និងមន្ទីរអប់រំ យុវជន និងកីឡា ២៥ រាជធានី-ខេត្ត ៕