អ្នកគាំទ្ររបស់ក្លឹប Birmingham City បានស្រែកទាំងកំហឹងដាក់អ្នកចាត់ការក្លឹប លោក Wayne Rooney ឱ្យចុះចេញពីតំណែង ក្រោយទទួលបានលទ្ធផលខកចិត្តក្នុងការប្រកួតជាបន្ដបន្ទាប់។
ក្រុមរបស់លោក Rooney បានរងបរាជ័យ ៣-០ ក្រោមថ្វីជើងរបស់ Leeds United នៅកីឡដ្ឋាន Elland Road កាលពីថ្ងៃចន្ទ ដោយគ្រាប់បាល់របស់ Patrick Bamford និង Daniel James ក្នុងវគ្គទី១ និងមួយគ្រាប់ទៀតរកបានដោយ Crysencio Summerville នៅវគ្គទី២។ ស្របពេលដែលអ្នកគាំទ្រក្រុមភ្ញៀវបានបង្ហាញអារម្មណ៍ខឹងសម្បារចំពោះ អតីតខ្សែប្រយុទ្ធរបស់ Manchester United, លោក Rooney ដែលបានត្រឹមមើលក្រុមរបស់ខ្លួន រងបរាជ័យលើកទី៩ ក្នុងចំណោម១៥ប្រកួតដែលលោកកាន់តំណែងនៅទីនោះ។