ជប៉ុន បានបង្ហាញបញ្ជីឈ្មោះកីឡាករ២៦រូប កាលពីថ្ងៃចន្ទ សម្រាប់ចូលរួមព្រឹត្តិការណ៍ AFC Asian Cup 2023 ខាងមុខ ខណៈសមាជិក២០រូបក្នុងចំណោមនោះសុទ្ធសឹងតែជាកីឡាករលេងនៅក្លឹបអឺរ៉ុប។
កីឡាករ២៦រូបដែលជប៉ុនកោះហៅ លេងនៅក្នុង២៤ក្រុមផ្សេងគ្នា ដោយក្នុងនោះ ៥នាក់លេងនៅក្នុងស្រុក ៤នាក់លេងនៅអង់គ្លេស នៅអាល្លឺម៉ង់ ៤នាក់ បារាំង៣នាក់ និងមួយចំនួនផ្សេងទៀតមកពីបណ្ដាប្រទេសនានានៅអឺរ៉ុប។