ក្លឹប Manchester United អាចចៀសផុតពីការចំណាយទឹកប្រាក់១៤.៤លានផោនទៅឱ្យ Monaco ចំពោះលក្ខខណ្ឌកុងត្រាដែលបានកំណត់លើការផ្ទេរខ្សែប្រយុទ្ធ Anthony Martial ដែលមិនអាចសម្រេចទៅបាន។
Martial បានត្រៀមខ្លួនក្នុងការចាកចេញពី Man United នៅក្នុងទីផ្សាររដូវក្ដៅនេះ នៅពេលដែលកិច្ចសន្យារបស់គេផុតសុពលភាព មានន័យថា គេមានសិទ្ធិ ក្នុងការចរចា Pre-contract ជាមួយក្លឹបនៅបរទេស ខណៈដែលក្លឹបបិសាចក្រហម កំពុងសម្លឹងមើលឱកាសដើម្បីលក់ខ្សែប្រយុទ្ធបារាំង មុនពេលគេចាកចេញដោយមិនទទួលបានតម្លៃផ្ទេរ។