គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Philippe Troussier បានបង្ហាញអារម្មណ៍ខកចិត្តចំពោះការធ្លាក់ចេញពី AFC Asian Cup ដោយសារកំហុសកីឡាករក្នុងក្រុម ដែលនាំឱ្យឥណ្ឌូណេស៊ី រកគ្រាប់បាល់ជ័យជម្នះដោយបាល់ប៉េណាល់ទី។
ក្រុមវៀតណាមលេងពុំសូវបានល្អនោះទេ ក្នុងវគ្គទី១ ដោយកីឡាករតំបន់បម្រើរបស់ពួកគេមិនអាចរក្សាបាល់បានល្អដូចការប្រកួតទល់ជប៉ុន ក្នុងប្រកួតបើកឆាកដែលបរាជ័យ ២-៤។ ដោយឡែកខាងក្រុមឥណ្ឌូណេស៊ី មានលក្ខណៈប្រសើរជាងផ្នែកកាយសម្បទា ហើយតែងរារាំងដោយជោគជ័យក្នុងស្ថានភាពមួយទល់មួយ។