Skip to content
    ទំព័រដើម  »  កីឡាជាតិ

លោក ឃួន ឡាបូរ៉ាវី៖ ពានកុមារ៧មករាគឺល្អសម្រាប់លេីកទឹកចិត្តក្មេងៗដេីម្បីបំផុសគំនិតឲ្យពួកគេស្រឡាញ់បាល់ទាត់

ពានរង្វាន់បាល់ទាត់កុមារ ៧មករា រដូវកាលទី៤ ឆ្នាំ២០២៤ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយក្លឹបកីឡាបាល់ទាត់បឹងកេត បានបញ្ចប់ទៅដោយជោគជ័យ កាលពីថ្ងៃអាទិត្យ ទី២១ ខែមករា នាទីលាន The Blue Sports Center។ នៅក្នុងឱកាសនោះដែរលោក ឃួន ឡាបូរ៉ាវី បានលើកឡើងថា ចំពោះការរៀបចំការប្រកួតលក្ខណៈបែបនេះ គឺវាល្អសម្រាប់លេីកទឹកចិត្តក្មេងៗដេីម្បីបំផុសគំនិតឲ្យពួកគេស្រឡាញ់បាល់ទាត់ ហេីយក៏ជាឱកាសមួយដែលយេីងអាចសម្លឹងឃេីញកីឡាក្មេងៗដែលជាថ្នាល ព្រោះកីឡាករខ្លះក៏អាចជ្រេីសចេញពីព្រឹត្តិការណ៍បែបហ្នឹងដែរ។

នេះជាលើកទី៤ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយក្លឹបកីឡាបាល់ទាត់បឹងកេត បានធ្វើពានរង្វាន់បាល់ទាត់កុមារ៧មករាឡើង ក្នុងនោះមានក្រុមចូលរួម៤៧ក្រុម មកពី១៨គ្រឹះស្ថានសិក្សា ចែកជា ៣កម្រិតដូចជា U10 , U13 , U16 ។ លទ្ធផលនៃការប្រកួតពានរង្វាន់បាល់ទាត់កុមារ៧មករា លើកទី៤ ឆ្នាំ២០២៤ ៖

-កម្រិតអាយុក្រោម១០ឆ្នាំ

១ សាលាបាល់ទាត់ភ្នំពេញក្រោន

២ សាលាអន្តរជាតិ ប៊ើខឹលី

៣ សាលាអន្តរជាតិ វើលដ៍ កម្ពុជា

៤ សាលាបាល់ទាត់បឹងកេត

-កម្រិតអាយុក្រោម១៣ឆ្នាំ

១ សាលាបាល់ទាត់ BLUE CITY

២ សាលាញូវហ្គេតវ៉េអន្តរជាតិ

៣ សាលាបាល់ទាត់បឹងកេត

៤ អរស៊ីចអេហ្វស៊ី

-កម្រិតអាយុក្រោម១៦ឆ្នាំ

១ សាលាបាល់ទាត់បឹងកេត

២ វិទ្យាល័យឬស្សីកែវ

៣ ក្រុមបាល់ទាត់ TE ASURA

៤ សាលាបាល់ទាត់ភ្នំពេញក្រោន