សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី(PSSI) ត្រៀមស្វាគមន៍កីឡាករចូលសញ្ជាតិ៤រូបបន្ថែមទៀត មុនពេលប្រកួតវគ្គជម្រុះ FIFA World Cup 2026 ទល់នឹងវៀតណាម នាខែមីនាខាងមុខ។
PSSI កំពុងពន្លឿនដំណើរការនៃការចូលសញ្ជាតិរបស់កីឡាករហូឡង់៤នាក់ រួមមាន ខ្សែប្រយុទ្ធ Ragnar Oratmangoen ខ្សែការពារ Nathan Tjoe-A-On ខ្សែបម្រើ Thom Haye និងអ្នកចាំទី Maarten Paes។ កីឡាករទាំង៤រូបនេះ មានសញ្ជាតិហូឡង់ ប៉ុន្ដែជីដូនជីតារបស់ពួកគេ មានដើមកំណើតជាជនជាតិឥណ្ឌូណេស៊ី។