យុវជន ហឿង ភារម្យ ដែលជាអ្នកស្រឡាញ់ប្រភេទម៉ូតូធំ និងបានធ្លាប់ប្រលូកក្នុងការប្រណាំងម៉ូតូស្ព័រ បានចែករំលែកពីបទពិសោធមួយចំនួន ចំពោះអ្នកចូលចិត្តម៉ូតូធំថ្មីថ្មោងដែលមានបំណងចង់ប្រើប្រាស់ប្រភេទម៉ូតូស្ព័រ គប្បីផ្តើមឡើងជាមួយប្រភេទម៉ូតូធំកម្លាំងទាបៗជាមុនសិន ល្អជៀសជាងភ្លាមឡើងឈោងទៅចាប់កម្លាំងខ្លាំងៗតែម្តង។
ខ្ញុំចង់ប្រាប់ថាយើងត្រូវចាប់ផ្តើមអ្វីដែលតូចទៅ ដែលខ្ញុំឃើញប្អូនៗមួយចំនួនចាប់ផ្តើមម៉ូតូទីមួយរបស់គាត់ផ្តើមពី ៦០០cc ឬ១០០០cc យើងមិនអាចស្រមៃថាផ្តើមមកជាមួយម៉ូតូកម្លាំងខ្លាំងបែបនេះច្បាស់ណាស់នឹងគ្រោះថ្នាក់។
ទន្ទឹមគ្នានេះដែរ បុគ្គលិកផ្នែកទីផ្សារដដែលក៏បានរំឭកអំពីប្រវិត្តរបស់ខ្លួនចាប់ផ្តើមចូលវិស័យមួយនេះដោយដំបូងៗជាមួយម៉ូតូកម្លាំង ៣០០cc បូកផ្សំជាមួយបញ្ហាជំទាស់ពីសំណាក់ក្រុមគ្រួសារ តែយុវជនវ័យ២២ឆ្នាំដដែលនៅតែជម្នះតាមក្តីស្រឡាញ់ខ្លួនរហូតដល់អ្នកផ្ទះគាំទ្រវិញ។
ហឿង ភារម្យ ក្នុងការប្រកួតលក្ខណៈស្តង់ដាដំបូងរបស់គេក្នុងខែធ្នូកន្លងទៅ បានបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ៧ នៃកីឡាករប្រកួតទាំងអស់ ១៨នាក់ ក្នុងប្រភេទ Super Bike ៦០០ cc៕