កាលពីរដូវក្ដៅកន្លងទៅ អ្នកចាំទីចាស់វស្សា Gianluigi Buffon បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ ក្នុងវ័យ៤៥ឆ្នាំ។ អ្នកចាំទីអ៊ីតាលីរូបនេះ បានបង្ហាញខ្លួនលើកដំបូងបង្អស់ក្នុងអាជីពកាលពីឆ្នាំ១៩៩៥ ហើយលេងនៅលើទីលានបានសរុប១១៥១ប្រកួត សម្រាប់ទាំងក្លឹប និងក្រុមជម្រើសជាតិ។
Buffon ឈ្នះពានសរុប២៩ ដោយជាពិសេសគឺ FIFA World Cup 2006។ Buffon បានចំណាយពេលយ៉ាងច្រើនឆ្នាំក្នុងអាជីពរបស់ខ្លួនលេងនៅអ៊ីតាលី នៅ Juventus ៦៥០ប្រកួត និង Parma ២៥០ប្រកួត។ ប៉ុន្ដែអ្នកចាំទីរូបនេះ ប្រលូកអាជីពមួយឆ្នាំនៅបារាំង ដោយចូលរួម Paris Saint-Germain ក្នុងឆ្នាំ២០១៨។