Skip to content
    ទំព័រដើម  »  កីឡាជាតិ

គ្រូបង្គោលក្រុមក្រសួងសាធារណការមើលឃើញក្រុម៣មានភាគរយខ្ពស់ប្រជែងជើងឯកពានអន្តរក្រសួងស្ថាប័នលើកទី៩

លោក ប៉ែន កុសល គ្រូបង្គោលក្រុមក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា ក្នុងនាមជាក្រុមការពារដំណែងជើងឯក យើងបានដាក់ក្ដីរំពឹងដំបូងបំផុយ គឺឆ្លងវគ្គចែកពូលនេះជាមុនសិន ហើយលោកបានមើលឃើញក្រុមមកពីក្រសួងនិងស្ថាប័ន ចំនួន៣ ដែលមានសក្ដានុពលខ្ពស់អាចប្រជែងជើងឯកក្នុងពានរង្វាន់អន្តរក្រសួងស្ថាប័នលើកទី៩នេះបាន ។ នេះបើតាមលើកឡើងរបស់លោកមកកាន់ AMS Sports អំឡុងការប្រកួតជុំទី២ ដោយក្រុមក្រសួងសាធារណការ បានយកឈ្នះក្រុមក្រុមអាជ្ញាធរសវនកម្មជាតិក្នុងលទ្ធផល១២ ទល់នឹង០ នៃពានរង្វាន់កីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន លើកទី៩ រដូវកាលឆ្នាំ២០២៤ ។

 

ឆ្លងការប្រកួត២លើកកន្លងទៅក្រុមបាល់ទាត់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតក្នុងពីពូលA ឈរនៅចំណាត់ថ្នាក់លេខ១ មាន៤ពិន្ទុ ដោយប្រកួត២ដងស្មើ១ និងឈ្នះ១។  ក្រុមក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ស្ថិតនៅលេខ២ មាន៤ពិន្ទុ ក្រុមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លេខ៣មាន ២ពិន្ទុ និង ក្រុមអាជ្ញាធរសវនកម្មជាតិឆ្លងកាត់២ប្រកួត ឈរនៅលេខ៤ មាន០ ពិន្ទុ។