ខ្សែប្រយុទ្ធឆ្នើម Lionel Messi និងប្រធានក្លឹប Inter Miami លោក David Beckham ត្រូវបានអ្នកគាំទ្របាល់ទាត់ហុងកុងស្រែកចំអក ក្នុងប្រកួត Pre-season របស់ពួកគេកាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈម្សិលមិញនេះ។
អ្នកគាំទ្រទាំងនោះ បានចូលរួមពេញកីឡដ្ឋាន ដោយសង្ឃឹមថាមានឱកាសបានឃើញ ម្ចាស់ពាន Ballon d’Or ៨សម័យ Messi បានចូលលេងនៅក្នុងប្រកួតនោះ។ ពួកគេត្រូវចំណាយទឹកប្រាក់យ៉ាងតិច១២៥ដុល្លារ ដើម្បីបានទស្សនាការប្រកួត ហើយសំបុត្រ ត្រូវបានលក់អស់ក្នុងរយៈពេលត្រឹមតែ១ម៉ោង កាលពីខែធ្នូ។