Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

គ្រូជម្រើសជាតិកូរ៉េខាងត្បូង រំពឹងខ្ពស់ក្នុងការឡើងផ្ដាច់ព្រ័ត្រ Asian Cup មុនជួបហ្សកដានីរាត្រីនេះ

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង លោក Jurgen Klinsmann បាននិយាយថា ក្រុមរបស់លោកនឹងធ្វើឱ្យអ្នករិះគន់ស្ដាយក្រោយ នៅពេលប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Asian Cup ទល់ហ្សកដានី នាថ្ងៃអង្គារនេះ។

ក្រុមកូរ៉េខាងត្បូងដែលមាន Son Heung-min ជាប្រធានក្រុម រំពឹងថានឹងទទួលបានឱកាសគ្រងជើងឯកជាលើកដំបូង តាំងពីឆ្នាំ១៩៦០មក ប៉ុន្ដែពួកគេហាក់ប្រឈមនឹងការលំបាកក្នុងការប្រកួតទម្រាំអាចឡើងមកកាន់វគ្គ៤ក្រុមចុងក្រោយ។