Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Messi បញ្ជាក់ពីស្ថានភាពរបស់ខ្លួន មុនប្រកួតនៅជប៉ុន និងសូមទោសអ្នកគាំទ្រហុងកុង

Lionel Messi រំពឹងថាអាចនឹងចូលរួមចំណែកក្នងប្រកួតមិត្តភាពរវាង Inter Miami និង Vissel Kobe នាថ្ងៃពុធក្នុងប្រទេសជប៉ុន ហើយតារាឆ្នើមអាហ្សង់ទីនរូបនេះ ព្យាយាមពន្យល់ដល់អ្នកគាំទ្រហុងកុង ចំពោះអវត្តមានរបស់គេអំឡុងការប្រកួតកាលពីថ្ងៃអាទិត្យ។

មានការខឹងសម្បារយ៉ាងខ្លាំងពីអ្នកគាំទ្របាល់ទាត់ហុងកុង បន្ទាប់ពីពួកគេមិនបានឃើញ Messi ចូលលេងក្នុងការប្រកួតដែល Inter Miami​​ ទទួលបានជ័យជម្នះ ៤-១ លើហុងកុង XI។