Mbappe ផ្ដល់ដំណឹងទៅ PSG ពីគម្រោងនៃការចាកចេញ នាដំណាច់រដូវកាលនេះ

Narong
6 មើល
0 នាទីអាន
- Advertisement -

ខ្សែប្រយុទ្ធ Kylian Mbappe បានប្រាប់ក្លឹប Paris Saint-Germain ពីបំណងនៃការចាកចេញពីក្លឹបនាដំណាច់រដូវកាលនេះ។ កិច្ចសន្យារបស់កីឡាករវ័យ២៥ឆ្នាំ ជាមួយក្លឹបការពារជើងឯក​ Ligue 1 នឹងផុតសុពលភាពនាដំណាច់រដូវកាលនេះ ហើយគេមានការភ្ជាប់ក្នុងការផ្លាស់ទៅ Real Madrid។

អនាគតរបស់ Mbappe នៅ PSG ហាក់ស្ថិតនៅក្នុងភាពចម្រូងចម្រាស់ តាំងពីរដូវក្ដៅឆ្នាំមុន មានគ្រានោះ គេត្រូវបានដកឈ្មោះចេញពីបញ្ជីក្រុមធំ និងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតមុនបើករដូវកាលនៅអាស៊ីនោះទេ។