Skip to content
    ទំព័រដើម  »  កីឡាជាតិ

មកស្គាល់កីឡាករឈ្នះពានឯកត្តជនក្នុងការប្រកួតពានរង្វាន់បាល់ទះតេជោលីគ២០២៣-២០២៤

ក្រោយបញ្ចប់ការប្រកួតពានរង្វាន់បាល់ទះតេជោលីគរដូវកាលទី១ បានរកឃើញក្រុមដែលជាម្ចាស់ជើងឯកហើយដោយបានទៅលើក្រុមបញ្ជាការដ្ឋានអង្គរក្ស ដែលបានយកឈ្នះក្រុមខ្លាំង សមាគមបាល់ទះវិសាខា ក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ៣សិតទល់នឹង១។​ ចំណែកក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីវាយបកយកឈ្នះក្រសួងមហាផ្ទៃដោយលទ្ធផល ៣-២ នៃពានរង្វាន់បាល់ទះតេជោលីគរដូវកាលទី១ ឆ្នាំ២០២៣-២០២៤។

សម្រាប់ពានរង្វាន់ឯកត្តជន ក្នុងនោះក្រុមជើងឯកបញ្ជារការដ្ឋានអង្គរក្សមានកីឡាករចំនួន២រូបឈ្នះពានរង្វាន់ឯកត្តជនរួនមាន កីឡាករឥណ្ឌូណេស៊ី Dio បានឈ្នះពានរង្វាន់ជាអ្នកប៉ះសេឆ្នើមបំផុត កីឡាករវ័យក្មេង Luvi បានឈ្នះពានរង្វាន់ជាអ្នកផ្តាច់ក្រៅប្រអប់ឆ្នើមបំផុត។ ចំណែកក្រុមជើងឯករង វិសាខា មានកីឡាករ៤រូបឈ្នះពានរង្វាន់ឯកត្តជនគឺ គួន ម៉ុម បានឈ្នះពានរង្វាន់២ម្នាក់ឯង (អ្នកផ្តាច់ក្រៅប្រអប់ឆ្នើមបំផុត និងជាកីឡាករល្អប្រចាំព្រឹត្តិការណ៍) ស្របពេល ពិន សារ៉ុន ឈ្នះពានអ្នកបិទឆ្នើម, សេង គីមហាប់ ឈ្នះពានLiberoឆ្នើម និងកីឡាករសញ្ជាតិគុយបា Henry ឈ្នះពានអ្នកប្លុកកណ្តាលឆ្នើមបំផុត។ ជាមួយគ្នានេះ កីឡាករ ឧក រដ្ឋា របស់បញ្ជាការដ្ឋាននគរបាលរាជធានីភ្នំពេញបានឈ្នះពានរង្វាន់អ្នកប្លុកកណ្តាលឆ្នើមបំផុតដូច Henry ដែរ។

ប្រាក់រង្វាន់ និង ក្រុមជ័យលាភី
• ជើងឯក៖ បញ្ជាការដ្ឋានអង្គរក្ស ទទួលបានពាន មេដាយមាស និងប្រាក់រង្វាន់៦០លានរៀល
• ជើងឯករង៖ វិសាខា ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់១០លានរៀល
• លេខ៣៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់១០លានរៀល
• លេខ៤៖ ក្រសួងមហាផ្ទៃ ទទួលបានប្រាក់រង្វាន់១០លានរៀល
• Best Opposite (អ្នកបិទឆ្នើម) ៖ ពិន សារ៉ុន របស់ វិសាខា
• Best Outside Hitter (អ្នកផ្តាច់ក្រៅប្រអប់ឆ្នើម) ៖ គួន ម៉ុម របស់ វិសាខា
• Best Outside Hitter (អ្នកផ្តាច់ក្រៅប្រអប់ឆ្នើម) ៖ Luvi របស់បញ្ជាការដ្ឋានអង្គរក្ស
• Best Setter (អ្នកប៉ះសេឆ្នើម) ៖ Dio របស់បញ្ជាការដ្ឋានអង្គរក្ស
• Best Libero (អ្នកការពារឆ្នើម)៖ សេង គីមហាប់ របស់ វិសាខា
• Best Middle Blocker (អ្នកប្លុកកណ្តាលឆ្នើម)៖ Henry របស់ វិសាខា
• Best Middle Blocker (អ្នកប្លុកកណ្តាលឆ្នើម) ៖ ឧក រដ្ឋា របស់ បញ្ជាការដ្ឋាននគរបាលរាជធានីភ្នំពេញ
• MVP (កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍)៖ គួន ម៉ុម របស់ វិសាខា