Skip to content
Thiago Silva៖ ខ្សែការពារចាស់វស្សារបស់ Chelsea ប៊ិះអស់ជីវិតដោយសារជំងឺរបេង​ កាលនៅរុស្ស៊ី
    ទំព័រដើម  »  កីឡាជាតិ

Thiago Silva៖ ខ្សែការពារចាស់វស្សារបស់ Chelsea ប៊ិះអស់ជីវិតដោយសារជំងឺរបេង​ កាលនៅរុស្ស៊ី

Thiago Silva ជាខ្សែការពារកណ្ដាលដ៏ឆ្នើមម្នាក់ក្នុងបាល់ទាត់បច្ចុប្បន្ន ប៉ុន្ដែកាលពីជាងមួយទសវត្សរ៍កន្លងទៅ កីឡាករប្រេស៊ីលរូបនេះ សឹងតែអស់ជីវិត ដោយសារជំងឺរបេងញាំញី។

ខ្សែការពាររបស់ Chelsea បច្ចុប្បន្នវ័យ៣៦ឆ្នាំ បានឆ្លងបាក់តេរីនៅក្នុងថ្លើម ខណៈគេនៅប្រកបអាជីពឱ្យក្លិប Dynamo Moscow ក្នុងឆ្នាំ២០០៥។

ក្នុងវ័យត្រឹម២១ឆ្នាំ Silva ត្រូវបានព្យាបាលជំងឺរយៈពេល៦ខែ ដោយវេជ្ជបណ្ឌិតរុស្ស៊ី ហើយគ្រូពេទ្យបានពិចារណា ក្នុងការកាត់ផ្នែកខ្លះនៃសួតដែលបានឆ្លងរបេងធ្ងន់ធ្ងរ ដើម្បីអាចឱ្យ កីឡាកររូបនេះបន្ដការរស់រាន។

ប៉ុន្ដែម្ដាយ និងប្រពន្ធរបស់គេ បានរារាំងការវះកាត់នេះ ទើបធ្វើឱ្យគេមានឱកាសបន្ដក្ដីស្រមៃក្លាយជាកីឡាករបាល់ទាត់ដ៏ឆ្នើមមួយរូបមកទល់បច្ចុប្បន្ន។