Kiatisak នឹងចាប់ផ្ដើមការងារនៅក្លិបវៀតណាមក្រោយចប់ចត្តាឡីស័ក១៤ថ្ងៃ

Sovann Tith
9 មើល
0 នាទីអាន
- Advertisement -

Siamsport រាយការណ៍ថា ក្លិបវៀតណាម Hoang Anh Gia Lai នឹងផ្ដល់ថ្លៃពលកម្ម២៦០០០ដុល្លារអាមេរិកក្នុងមួយខែដល់លោក Kiatisak Senamuang បូករួមទាំងកិច្ចសន្យាពីររដូវកាលក្នុងនាមជាគ្រូបង្គោល។

អតីតខ្សែប្រយុទ្ធជម្រើសជាតិថៃខាងលើបានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចូលដឹកនាំក្លិបនេះ។ លោកនឹងទៅដល់ក្រុមហូជីមិញនៅថ្ងៃទី០៣ ខែធ្នូ ហើយត្រូវធ្វើចត្តាឡីស័ក្ក១៤ថ្ងៃ។ បុរសរហស្សនាម Zico នឹងផ្ដើមការងារនៅថ្ងៃទី១៧ ខែធ្នូ។

ពីចន្លោះឆ្នាំ២០០៤ដល់២០០៦ លោកគឺខ្សែប្រយុទ្ធនៅ HAGL នេះផ្ទាល់តែម្ដង ហើយធ្លាប់ដឹកនាំក្នុងនាមជាគ្រូបង្គោលនៅឆ្នាំ២០០៦ម្ដង និង២០១០ ម្ដងដែរ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕