មានដំណឹងលេចឮដ៏គួរឱ្យភ្ញាក់ផ្អើលជាថ្មី ពាក់ព័ន្ធអនាគតរបស់ខ្សែប្រយុទ្ធ Kylian Mbappe ដែលបានស្នើសុំចាកចេញពីក្លឹប Paris Saint-Germain ខណៈ Real Madrid អាចជាទ្រនំបន្ទាប់របស់គេ ពេលដែលបញ្ចប់កិច្ចសន្យានៅទឹកដី Parc des Princes នាដំណាច់រដូវកាលនេះ។
PSG ត្រូវបានរំពឹងថានឹងមានការផ្លាស់ប្ដូរដ៏ធំមួយចាប់ពីរដូវកាលបន្ទាប់តទៅ ដោយគ្មានវត្តមានតារាឆ្នើមវ័យ២៦ឆ្នាំ ហើយការចាកចេញរបស់ខ្សែប្រយុទ្ធរូបនេះ ជំរុញឱ្យមានការផ្លាស់ប្ដូរយ៉ាងច្រើន មិនមែនត្រឹមតែជាការប្ដូរកីឡាករម្នាក់ ជំនួសកីឡាករម្នាក់ទៀតឡើយ។