អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាលោក ឃួន ឡាបូរ៉ាវី មើលឃើញថា ខ្សែប្រយុទ្ធវ័យក្មេង ឃាន់ សុបិន មានឱកាសលេងក្នុងជម្រើសដំបូងទាំងក្លឹប និងក្រុមជម្រើសជាតិដោយសារតែភាពប្លែកខុសពីកីឡាករប្រយុទ្ធដទៃត្រង់ថាគេជាប្រភេទកីឡាករដែលចូលចិត្តធ្វើការលើទីលានច្រើន ជាហេតុដែលទាក់ចិត្តគ្រូបង្វឹកឱ្យដាក់គេលេងញឹកជាងអ្នកផ្សេងៗ។
យើងកម្រឃើញណាស់កីឡាករប្រយុទ្ធធ្វើការងារខ្លាំង ប៉ុន្តែ សុបិន ទាំង Pressing ទាំងអ្វីដែលគ្រូចូលចិត្តប្រើគាត់ ករណីអ្នកលេងជាមួយគាត់កម្រិតប៉ុនៗគាត់ តែមិនសូវធ្វើការងារខ្លាំងគ្រូសុខចិត្តប្រើគាត់ហើយ។
កីឡាករ ឃាន់ សុបិន ក្នុងការផ្លាស់មកលេងជាមួយក្លឹបគីរីវង់សុខសែនជ័យបានបង្ហាញនៅគុណផលល្អប្រសើរគួរឱ្យចាប់អារម្មណ៍ក្នុងក្របខណ្ឌ័ខេមបូឌានព្រីមៀរលីគ។ ពិសេសការរកគ្រប់បាល់ស៊ុតបញ្ជូលទី ការបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ដែលរួមចំណែកជួយក្លឹបមានមូលដ្ឋាននៅខេត្តតាកែវទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់មួយរយៈចុងក្រោយ៕