កុមារា បញ្ញា ជីននីស ស៊ុង ជាកីឡាករជម្រើសជាតិវ័យក្មេងរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានរៀបរាប់ថាការជិះសេះបានជួយព្យាបាលបញ្ហាភ្នែកមើលមិនសូវច្បាស់កំឡុងពេលមានវ័យ ២ឆ្នាំ។ គេបញ្ជាក់ថាក្រោយទទួលបានវេជ្ជបញ្ជាពីគ្រូពេទ្យឱ្យលេងកីឡាផ្សាភ្ជាប់និងធម្មជាតិ ទើបគេចូលមកជិះសេះនេះ។
កុមារាមានឈ្មោះហៅក្រៅថា ជីជី បានអះអាងថាណាមួយដោយសារតែអ្នកម៉ាក់ជាអ្នកងប់ងុលនិងកីឡាជិះសេះនេះផង ទើបគាត់ជំរុញខ្លាំងលើប្រភេទកីឡាមួយនេះ។ លើសពីនេះកុមារាមុខស្រស់ដដែលក៏បានអំពាវវនាវឱ្យក្មេងៗដដៃចូលរួមលេងកីឡា ពិសេសកីឡាជិះសេះនេះតែម្តង។
ដោយសារកាលពីអាយុ២ឆ្នាំខ្ញុំមានបញ្ហាភ្នែកការមើលឃើញរៀងមានបញ្ហា ហើយពេទ្យក៏ប្រាប់ឱ្យខ្ញុំធ្វើកីឡាខាងក្រៅឱ្យបានច្រើនដើម្បីជួយឱ្យភ្នែកអាចមើលស្រួលឡើងវិញ។
បញ្ញា ជីននីស ស៊ុង គឺជាកីឡាករវ័យក្មេងជាងគេប្រចាំសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ នោះក៏ព្រោះតែគេមានសមត្ថភាពល្អគួរឱ្យកត់សម្គាល់។ ក្នុងការប្រកួតកីឡាជិះសេះកាលពីពេលកន្លង ជីននីស ដណ្តើមបានមេដាយចំនួនបីគ្រឿង មាស១ ប្រាក់១ និងចុងក្រោយសំរឹទ្ធិ ១ផងដែរ៕