Skip to content
    ទំព័រដើម  »  កីឡាជាតិ

MC វុត្ថា លាន់មាត់ចំពោះភាពសឿង ធឿន ធារ៉ា ដាក់ខ្សែក្រវាត់ឱ្យជើងខ្លាំងបេឡារូស ដណ្ដើម

លោក ជួប វុត្ថា ផលិតករប្រចាំសង្វៀនថោន ថ្លែងប្រាប់ AMS Sports ថាជំនួបរវាង ធឿន ធារ៉ា និង Nikita លើកទី២នេះធ្វើឱ្យលោកមានការភ្ញាក់ផ្អើលជាខ្លាំងក៏ព្រោះតែដំបូងឡើយត្រឹមជាការប្រកួតសងសឹកគ្នាលក្ខណៈមិត្តភាពធម្មតាៗ។

លោកបន្តថា សម្រាប់ការដាក់ខ្សែក្រវាត់កម្រិតពិភពលោកក្នុងជំនួបរបស់ ធារ៉ា នេះគឺជាសកម្មភាពដែលល្អ និងបង្កើននៅតម្លៃនៃខ្សែក្រវាត់កាន់តែខ្លាំងឡើង។

ធឿន ធារ៉ា និង Nikita ក្នុងការប៉ះគ្នាលើកទី១អំឡុងខែ កញ្ញា កូនសិស្សលោកគ្រូ អេពូថង បានផ្តួលកីឡាកររុស្សីបាត់បង់ស្មារតីនៅចុងទឹកទី២ ដោយកណ្តាប់ដៃឆ្វេងរបស់គេ៕