យុវជន អុី គីមស៊ុង ជាសិស្សក្នុងក្លឹបរត់របស់កីឡាករ ឈន់ ប៊ុនថន ដែលជាជម្រើសជាតិអត្តពលកម្មមេដាយមាសរត់ចម្ងាយ ៨០០ម៉ែត្រ SEA GAMES លើកទី៣២ បានមើលឃើញភាពខុសប្លែកច្រើន ក្រោយពេលបានចូលហ្វឹកហាត់រត់ដែលមានក្បួនច្បាប់ជាក់លាក់បែបនេះ។
កូនអ្នកខេត្តកំពង់ឆ្នាំងនេះលើកឡើងថាក្រោយចូលហ្វឹកហាត់បានមួយរយៈ សង្កេតឃើញសុខភាពហាក់មានការផ្លាស់ប្តូរខ្លាំង ពិសេសអត្ថប្រយោជន៍ជាច្រើនពីកីឡារត់នេះផងដែរ។
អុី គីមស៊ុង ចូលហ្វឹកហាត់មានគ្រូត្រឹមត្រូវបានរយៈពេលជាង២ខែមកហើយ។ ក្រោយចូលមកហ្វឹកហាត់នេះរូបគេក៏កំពុងពិចារណា ចាប់យកកីឡាអត្តពលកម្មនេះជាអាជីពតែម្តងផងដែរ៕