Antonio Valencia ជាអតីតកីឡាករបាល់ទាត់ដ៏ជោគជ័យមួយរូប របស់ប្រទេសអេក្វាឌ័រ និងធ្លាប់ប្រកបអាជីពនៅ Premier League រយៈពេល ១៤រដូវកាលពីចន្លោះឆ្នាំ២០០៦ដល់២០១៩ ដែលក្នុងនោះមាន៣រដូវកាលនៅ Wigan Athletic ពី ២០០៦ដល់២០០៩ និង ពី២០០៩ដល់២០១៩។
ថ្ងៃនេះ AMS Sports សូមសង្ខេបពីប្រវត្តិរបស់បុរសវ័យ៣៩ឆ្នាំរូបនេះ ៖
Valencia កើតនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៨៥ នៅ Lago Agrio ក្បែរក្រុង Nueva Loja ប្រទេសអេក្វាឌ័រ ដែលជាប់នឹងព្រៃអាម៉ាហ្សូន។ កាលពីក្មេង Valencia តែងតែជួយម្តាយលក់ភេសជ្ជៈនៅខាងក្រៅកីឡដ្ឋានមួយក្នុងក្រុងកំណើត។ បន្ទាប់មក គេតែងតែដើររើសសម្បកដប ទុកឱ្យឪពុកយកទៅលក់ នៅរដ្ឋធានីគីតូ។
ពេលទំនេរពីការជួយគ្រួសាររកប្រាក់ Valencia ភាគច្រើនចំណាយពេលលេងបាល់ទាត់ក្បែរផ្ទះ តែមិនមានស្បែកជើងពាក់ទេ។ គេមានបងប្អូនប្រុសស្រីប្រាំនាក់។
ពេលឈានដល់វ័យ១១ឆ្នាំ Valencia ត្រូវបាន Scout មួយរូបឃើញលេងបាល់បានប្រទះឃើញលេងបាល់តារាងសុទ្ធតែដីមួយនៅជិតផ្ទះ ហើយ Scout រូបនោះក៏សម្រេចចិត្តយក Valencia ទៅសាលាបាល់ទាត់ដែលគ្រប់គ្រងដោយសហព័ន្ធក្នុងតំបន់ Sucumbíos។
នៅអាយុ ១៦ ឆ្នាំ Valencia មិនបានប្រាប់ឪពុកពីការចាកចេញពីផ្ទះដើម្បីទៅចូលរួមជាមួយ El Nacional ដែលជាក្លឹបដែលគាំទ្រដោយយោធានៅ Quito ។ មានតែម្តាយ និងបងប្រុសទេដែលដឹងថា Valencia ធ្វើរឿងនេះ ហើយលោក Carlos Alfredo ដែលជាបងប្រុសបានចេញលុយធ្វើដំណើរតាមឡានក្រុងដែលមានរយៈពេល៨ម៉ោង។
ប្រាក់ខែរបស់គេក្នុងក្រុមនេះ គឺ ៥០ដុល្លារក្នុងមួយខែ។
និយាយពីប្រវត្តិក្លឹបវិញ Valencia ក៏ធ្លាប់លេងនៅ Villarreal ពី២០០៥ដល់២០០៦។ ក្រោយចាកចេញពី Old Trafford ក្នុងឆ្នាំ២០១៩ គេបានទៅក្លឹបស្រុកកំណើត គឺ LDU Quito។ គេបានបញ្ចប់អាជីពជាកីឡាករនៅក្លឹប Queretaro នៃក្របខណ្ឌកំពូលម៉ិកស៊ីកូ ឆ្នាំ២០២១។