Skip to content
    ទំព័រដើម  »  កីឡាជាតិ

រត់បានលេខ១នៅ KKRC London Marathon លោក តាំង សឹកសាំង ថា មិនមែនចេះតែរត់ៗទេ គឺត្រូវ….

ការទទួលបានចំណាត់ថ្នាក់លេខ១ ជាមួយនឹងថិរវេលា៣ម៉ោង១៦នាទី និង៣៩វិនាទី ក្នុងព្រឹត្តិការណ៍ KKRC London Marathon 2024 នាបឹងស្នោ កាលថ្ងៃអាទិត្យ ទី២០ ខែមេសា​ ឆ្នាំ២០២៤ ត្រូវបានលោក តាំង សឹកសាំង អះអាងថា មិនមែនសម្រេចបានដោយមិនមានការរៀបចំផែនការត្រឹមត្រូវនោះទេ។ ជាក់ស្ដែង លោកថា បានហាត់រត់ល្ងាចៗឡើង រយៈពេលកន្លះខែមុនការប្រកួត ដើម្បីសម្របទៅនឹងការរត់ពេលល្ងាចដើម្បីសមអាកាសធាតុ និងចម្ងាយផ្លូវ។

ទន្ទឹមនឹងនេះបុគ្គលិកក្រុមហ៊ុន​ឯកជនដដែលបន្ថែមថា ក៏បានសុំបទពិសោធពីរៀមច្បងផ្សេងៗទៀតទាក់ទងទៅនឹងបច្ចេកទេសរត់ និងការសម្រាកទទួលទានទឹកអំឡុងការប្រកួតជាក់ស្ដែង។

លោក តាំង សឹកសាំង ប្រាប់ថា បានចាប់ផ្ដើមកីឡារត់ជាប្រចាំនេះរយៈពេល២ឆ្នាំមកហើយ ហើយថា មានអត្ថប្រយោជន៍ល្អចំពោះសុខភាព និងរាយកាយរបស់លោក ដូចជាបានកាត់បន្ថយជាតិអាស៊ីត និងសម្រកទម្ងន់ផងដែរ។ សម្រាប់ការចូលរួម KKRC London Marathon នេះវិញលោកបានចូលរួម២លើកមកហើយ តែទើបតែលើកនេះដែលចំណាយពេលត្រឹមជាង៣ម៉ោង១៦នាទី និង៣៩វិនាទីបែបនេះ៕