Skip to content
    ទំព័រដើម  »  កីឡាជាតិ

ធន់ ចាន់តាក់ ទទួលយកមតិមហាជន ប្ដេជ្ញាខ្ពស់ក្នុងដំណើរដណ្តើមខ្សែក្រវាត់នៅអូស្រា្តលី

ក្រោយឃើញសមាសភាព ធន់ ចាន់តាក់ មានមតិមហាជនគុនខ្មែរខ្លះរិះគន់ថាការដាក់ ចាន់តាក់ ឱ្យទៅប្រកួតហាក់មិនស័ក្តិសម ត្បិតអ្នកគាំទ្រមើលឃើញថាកូនសិស្សលោកគ្រូ ធន់ សុភា រូបនេះពុំសូវធ្វើបានល្អ និងមានភាពលេចធ្លោដូចកីឡាករជួរមុខខ្មែរដទៃៗ។ ឆ្លើយតបនឹងការបារម្ភទាំងនេះ កីឡាកររហ័សនាមតោរោមមាស នេះទទួលស្គាល់និងយល់អំពីទឹកចិត្តរបស់អ្នកគាំទ្រគុនខ្មែរមិនចង់ឃើញកីឡាករខ្មែរទទួលបានលទ្ធផលបរាជ័យ ពិសេសដូចជាការប្រកួតលក្ខណៈអន្តរជាតិបែបនេះទៀត។

កីឡាករមានប្រភពពីខេត្តកំពង់ឆ្នាំង បន្ថែមទៀតថាសម្រាប់ឱកាសចេញទៅប្រកួតលើកនេះ មានជំនឿចិត្តលើខ្លួនឯងខ្ពស់ ផ្នែកលើកត្តាការត្រៀមខ្លួនបានច្រើន និងការហ្វឹកហាត់ជាប់លាប់បានល្អ។

នៅ ១សប្តាហ៍ទៀត ពោលនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៤ ធន់ ចាន់តាក់ នឹងត្រូវហោះហើរទៅប្រកួតនៅសង្វៀន POWERPLAY PROMOTIONS នៅអូស្តា្រលីក្នុងការប្រកួតលក្ខណៈដណ្តើមខ្សែក្រវាត់ពីកីឡាករម្ចាស់ផ្ទះ ក្នុងប្រភេទទម្ងន់ ៦៤.៥ គីឡូក្រាម៕