Skip to content
    ទំព័រដើម  »  កីឡាជាតិ

ធឿន ធារ៉ា ជាប់ក្នុងបញ្ជីបុគ្គលសិល្បៈ និងកីឡាអាយុក្រោម៣០ឆ្នាំប្រចាំទស្សនាវដ្ដីដ៏ល្បី Forbes

កីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ជ្រើសរើសចូលក្នុងបញ្ជីបុគ្គលលេចធ្លោអាយុក្រោម៣០ឆ្នាំចំនួន៣០រូបនៃផ្នែក សិល្បៈ និងកីឡា។
ទស្សនាវដ្ដីដ៏ធំរបស់អាមេរិករៀបរាប់ថា ធឿន ធារ៉ា បានធ្វើឱ្យគេស្គាល់គុនខ្មែរកាន់តែច្រើនឡើង។

តាំងពីអាយុ១០ឆ្នាំមក កីឡាករមានប្រភពពីខេត្តព្រៃវែង បានចេញធ្វើការជួយផ្គត់ផ្គង់គ្រួសារទាំងក្នុងស្រុក និងជាពលករចំណាកស្រុកទៅប្រទេសថៃ រហូតដល់បានចូលហាត់គុនខ្មែរនៅភ្នំពេញពេលមានវ័យ១៥ឆ្នាំ។

នៅឆ្នាំ ២០២២ ធារ៉ា ទទួលបានភាពល្បីល្បាញបន្ទាប់ពីក្លាយជាអ្នកប្រដាល់កម្ពុជាដំបូងគេដែលឈ្នះពាន King Cup លើសង្វៀន Thai Fight ដោយផ្តួលកីឡាករថៃ Saiyok Pumpanmuang ក្នុងការប្រកួតលក្ខណៈអំបោះឆៅ។

បន្ទាប់ពីយកឈ្នះ Saiyok Pumpanmuang និង Beckham Banchamek ស្ថាប័ន Muaythai ពិភពលោក (WMO) បានជ្រើសរើសធារ៉ាជាកីឡាករលេខ១ក្នុងប្រភេទទម្ងន់ middleweight(៧២គីឡូក្រាម៥០០)។

បច្ចុប្បន្ន ធឿន ធារ៉ា ត្រូវបានចាត់ទុកថា ជាកីឡាករគុនខ្មែរលំដាប់កំពូលមួយរូបនៅកម្ពុជា៕