ការជ្រើសរើសសកម្មភាពរត់ជាមួយកុមារអូទីហ្សឹមជាផ្នែកសំខាន់នៃកម្មវិធីរត់ដោយបេះដួង – RUN BY HEART នៃព្រឹត្តិការណ៍ “រត់ចម្ងាយ” ជាមួយសាយលើកទី២ ឆ្នាំ២០២៤ ត្រូវបានតារាចម្រៀង លោក អ៊ួន បឋម ហៅ សាយ បញ្ជាក់ថា ដើម្បីបញ្ជ្រាបការយល់ដឹងពីបញ្ហាអូទីហ្សឹមទៅកាន់មហាជន។
លោក សាយ អះអាងសប្បាយចិត្តដែលឃើញមានការចូលរួមច្រើន ព្រោះបានបង្ហាញពីសកម្មភាពនៃការចេះជួយគ្នាទៅវិញទៅមក។
កុមារមានបញ្ហាអូទីហ្សឹមប្រមាណ១១០នាក់ និងមហាជនទូទៅប្រមាណ២០០នាក់បានចូលរួមកម្មវិធីរត់ខាងលើដែលមានចម្ងាយ៤០០ម៉ែត្រនៅជុំទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ។ កម្មវិធីនេះ រៀបចំឡើងដោយសហការជាម្ួយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញបំណងក្នុងការរៃអង្គាសថវិកាបន្ថែម ជូនទៅកាន់សាលាទន្សាយ ដែលជាសាលារៀនមួយ ទទួលការថែទាំ និងបង្ហាត់បង្រៀន ទៅដល់កុមារអូទីហ្សឹម(Autism) មានទីតាំងនៅរាជធានីភ្នំពេញ៕