Skip to content
    ទំព័រដើម  »  កីឡាជាតិ

ចប់ប្រកួត U19 ភ្លែត យុវជន ស៊ូល សូណាលីនត្រា មិនទាន់ទៅផ្ទះភ្លាម ឆ្លៀតបោសសម្អាតបន្ទប់សិន

ក្រោយចប់ការប្រកួតលីគយុវជនអាយុក្រោម១៦ឆ្នាំ យុវជន ស៊ូល សូណាលីនត្រា របស់ក្រុមសាលាតម្រង់ទិសរាជធានីភ្នំពេញ មិនទាន់ត្រលប់ទៅផ្ទះវិញទេ ដោយគេនៅឆ្លៀតបោសសម្អាតបន្ទប់រៀនដែលត្រូវបានប្រើជាកន្លែងរៀបចំខ្លួនរបស់ក្រុម។
ខ្សែប្រយុទ្ធវ័យ១៥ឆ្នាំខាងលើប្រាប់ថា នេះជាទម្លាប់មួយរបស់ក្រុមគេដែលតែងតែបោសសម្អាត រក្សាអនាម័យឱ្យសាលា កុំឱ្យម្ចាស់ទីតាំងវាយតម្លៃថា មិនចេះរៀបចំ ចេះប្រើប្រាស់។

និយាយពីការចាប់យកកីឡាបាល់ទាត់នេះដែរ ស៊ូល សូណាលីនត្រា ប្រាប់ថា ចូលចិត្តលេងច្រើនឆ្នាំមកហើយ តែទើបបានចូលរួមជាមួយសាលាតម្រង់ទិសទើបតែបាន២ទៅ៣ខែចុងក្រោយនេះប៉ុណ្ណោះ។ យុវជនមានកំណើតនៅខេត្តកំពង់ចាមប្រាប់ថា ទើបបានប្រលូកបាល់ទាត់ផ្លូវការថ្មីៗបែបនេះ មិនស្រួលប៉ុន្មានទេ។ ជាក់ស្ដែង ការសម្រេចចិត្តនៅមិនទាន់ច្បាស់ ប៉ុន្តែគេនៅតែប្រឹងប្រែងអស់ពីសមត្ថភាព៕