Skip to content
    ទំព័រដើម  »  កីឡាជាតិ

ជាការតបស្នងដល់សង្គមជាតិ ក្រុមបាល់ទាត់អេដមីនខេមបូឌារៀបចំកម្មវិធីសប្បុរសធម៌ជួយសាលារៀនភ្នំជីសូ

ដើម្បីជាការតបស្នងដល់សង្គមជាតិ ក្រុមកីឡាបាល់ទាត់អេដមីនខេមបូឌាដែលប្រមូលផ្ដុំដោយអ្នកគាំទ្របាល់ទាត់ជាតិ និងផ្សព្វផ្សាយកីឡានៅលើបណ្ដាញសង្គម បានជួបជុំគ្នារៀបចំកម្មវិធីសប្បុរសធម៌ដោយមានការចែកអំណោយ មានដូចជាសម្ភារៈសិក្សា នំចំណី និងថវិកាមួយចំនួន ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាភ្នំជីសូរ មានមូលដ្ឋាននៅភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤។

លោក ហោ វុទ្ធី និងលោក អូស្កា សមាជិកក្រុមអេដមីនខេមបូឌា បញ្ជាក់ថា ការបំផុសសកម្មភាពនេះ ដោយសារតែចង់រួមចំណែកតបស្នងទៅកាន់សង្គមជាតិផង និងបានដឹងពីកង្វះខាតសាលាបឋមសិក្សាភ្នំជីសូរ ជាពិសេសថវិកាសាងសង់អគារសិក្សាបន្ថែម។

តំណាងក្រុមដដែលអះអាងថា នេះជាការរួមចំណែកដ៏សំខាន់ដល់សង្គម ទោះមិនសូវច្រើនណាស់ណាក្ដី។ ពួកលោកក៏សប្បាយដែលកម្មវិធីបែបកីឡាលក្ខណៈសប្បុរសធម៌កើតឡើងជាបន្តបន្ទាប់ និងរំពឹងថា នឹងមានជាហូរហែ៕