ម្ចាស់ស្រោមដៃមាសពានយុវជនសហព័ន្ធ 2020 ភ្ជាប់ពាក្យហើយ

Sovann Tith
25 មើល
0 នាទីអាន
- Advertisement -


អ្នកចាំទី គឹម ចាន់ធី នៃក្រុមបាល់ទាត់អាយុក្រោម១៨ឆ្នាំភ្នំពេញក្រោនបានសម្រេចភ្ជាប់ពាក្យជាមួយអនាគតកាលថ្ងៃអាំទិត្យ ទី១៣ ខែកញ្ញា ក្រោយសិក្សាចិត្តថ្លើមគ្នាជាងពីរឆ្នាំមកហើយ។

ម្ចាស់ស្រោមដៃមាសដែលរួមចំណែកជួយភ្នំពេញក្រោនឈ្នះជើងឯកយុវជន U18 សហព័ន្ធបាល់ទាត់កម្ពុជាថ្មីៗនេះប្រាប់ថា ការភ្ជាប់ពាក្យក៏ធ្វើយោបល់ពីឪពុកម្ដាយដែលពេញចិត្តទាំងសងខាង និងម្យ៉ាងក៏មិនចង់ចំណាយពាក្យញាតិ។

ចាន់ធី លម្អិតបែបនេះ “៖ស្គាល់គ្នាពីរឆ្នាំហើយបង។ ឧស្សាហ៍នាំទៅលេងផ្ទះ ហើយឪពុកម្ដាយក៏ពេញចិត្តដែរ ម្យ៉ាងគាត់ថា ភ្ជាប់ពាក្យទៅ កុំឲ្យញាតិមិត្តមើលមកមិនសូវសម។ គម្រោងរៀបការ គឺខ្ទង់ពីរឆ្នាំអីទៀត។

កីឡាករមានប្រភពពីស្រុកស្អាត ខេត្តកណ្ដាលបន្ថែមថា គូដណ្ដឹងរបស់គេមានមុខរបរលក់អនឡាញ ហើយថា ការមានគូស្រករទាំងវ័យក្មេងនេះមិនប៉ះពាល់ដល់ការលេងបាល់ទេ ព្រោះគេប្រឹងប្រែងហ្វឹកហាត់មិនសូវស្រាកស្រាន្ដឡើយ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕