លោក លឹម ហួត និងអ្នកស្រី ធារី បានសម្រេចចិត្តទុករបរសិប្បកម្មរបស់ខ្លួនមួយឡែកចំនួន៤ថ្ងៃដើម្បីជូនកូនប្រុសអាយុ១២ឆ្នាំទៅប្រកួតកីឡាវាយកូនឃ្លីតុទៅអគារខេមរានៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។
អាណាព្យាបាលទាំង២រូបប្រាប់ថា បច្ចុប្បន្នជាម្ចាស់សិប្បកម្មដែកមួយកន្លែងនៅម្ដុំផ្សារអូឡាំពិក តែដោយសារតែចង់លើកទឹកចិត្តកូន និងចង់ឱ្យកូនចូលរួមការប្រកួតកម្រិតធំបែបនេះផងនោះ លោកទាំង២បានសម្រេចចិត្តជូនកូនទៅប្រកួតដោយផ្ទាល់។ កូនប្រុស១២ឆ្នាំរូបនេះបានចូលហ្វឹកហាត់រយៈពេលមួយឆ្នាំមកហើយ។
លោក លឹម ហួត និងអ្នកស្រី ធារី អះអាងថា នឹងបន្តលើកទឹកចិត្តកូនប្រុសឱ្យអភិវឌ្ឍខ្លួនទៅជាកីឡាករដ៏ឆ្នើម និងជាប់ជម្រើសជាតិនាពេលខាងមុខ៕