Skip to content
    ទំព័រដើម  »  កីឡាជាតិ

កីឡាករ Off Road ព្រំ រស្មី ៖ កាលមុនយើងតាមដានបច្ចេកទេសគេ ឥឡូវគេតាមមើលយើងវិញម្ដង

“កាលមុនយើងតាមដានបច្ចេកទេសគេ ឥឡូវគេតាមមើលយើងវិញម្ដង” នេះជាការថ្លែងរបស់លោក ព្រំ រស្មី សមាជិកក្រុម Off-Road កម្ពុជា មុនព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road Magnificent Ten នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ ដោយមាន៤ប្រទេស ឡាវ ម៉ាឡេស៊ី កម្ពុជា និងម្ចាស់ផ្ទះថៃ ពីថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៤ លើវិញ្ញាសាជាក្រុម ក្នុងចំណោម២៨ក្រុមស្មើនឹងរថយន្តសរុប ៨៤គ្រឿង។

អ្នកបើកបររថយន្ដ Off-Road សម្បូរបទពិសោធខាងលើ​ហ៊ានដាក់ក្ដីរំពឹងបែបនេះ ដោយយោងតាមបទពិសោធពីការប្រកួតមុនៗ បូករួមទាំងការ Update និងការរៀបចំស្រេចបាច់នូវបច្ចេកទេសផ្សេងៗ។

ចំពោះសមាសភាពកីឡាករ Off-Road កម្ពុជា រួមមាន៖១-កីឡាករ វង្ស គឹមហួត អ្នកបើកបរ កីឡាករ ហេង បញ្ហា ជំនួយការអ្នកបើកបរ, ២-កីឡាករ ញឹម សុវណ្ណារ៉ូ អ្នកបើកបរ កីឡាករ ម៉ៅ ណៃ ជំនួយការអ្នកបើកបរ និង៣-កីឡាករ ព្រំ រស្មី អ្នកបើកបរ កីឡាករ លាភ ហែង ជំនួយការអ្នកបើកបរ៕

ក្រុម Off-Road កម្ពុជា ក៏បានអរគុណដល់ដៃគូសហការដូចជា Top1 , Madrid Beer , G T V C , Liberty Carz និង Champion Aion Cambodia៕