ចិន អូបេគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ត្រូវបានលោក ហ៊ុន ចន្ទរាជ ចាត់ទុកជារនាំងធំសម្រាប់កម្ពុជាប្រកួតគុនចម្រុះជើងឯកអាស៊ី ក្នុងខែកក្កដា ខាងមុខនៅពហុកីឡដ្ឋានជាតិ អូឡាំពិក ព្រោះពួកគេមានការហ្វឹកហាត់យូរជាង។
លោក ហ៊ុន ចន្ទរាជ ក៏បានសម្ដែងក្ដីរីករាយ ក្រោយកម្ពុជាទទួលបានសិទ្ធិរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី(AMMA) លើកទី២ ហើយលោកបានចាត់ទុកវេទិកានេះ គឺជាឱកាសដើម្បីជំរុញការអភិវឌ្ឍយុទ្ធគុនចម្រុះកម្ពុជា ពិសេសក៏ដើម្បីជំរុញការផ្សព្វផ្សាយបន្ថែមពីក្បាច់គុនបុរាណខ្មែរផងដែរ។
ការប្រកួតនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា ដោយគ្រោងមាន២១ប្រទេសចូលរួម៕