គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិហុល្លង់ លោក Ronald Koeman បានសារភាពថា បរាជ័យ ២-១ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Euro 2024 ជារឿងដែលពិបាកទទួលយកសម្រាប់រូបលោក បន្ទាប់ពីមានការសម្រេចចិត្តផ្ដល់បាល់ប៉េណាល់ទីឱ្យក្រុមអង់គ្លេស ក្រោយពិនិត្យ VAR។