លោក ឆែម តារា ប្រធានសហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជាឱ្យដឹងថា ទស្សនិកជនដែលចូលរួមទស្សនាការប្រកួតកីឡាបេស្បហ្វាយកម្ពុជា នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ចុងខែសីហា ខាងមុខនឹងមានឱកាសទទួលបានអាហារូបករណ៍ចូលសិក្សានៅសាកលវិទ្យាល័យ BMU។ ប៉ុន្តែថ្នាក់ដឹកនាំសហព័ន្ធរូបនេះមិនទាន់បញ្ជាក់ពីលក្ខខណ្ឌនៅឡើយទេ ដោយសូមទស្សនិកជនរង់ចាំសិន។
លោក ឆែម តារា ថ្លែងបែបនេះ ខណៈសហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជាត្រៀមរៀបចំការប្រកួតព្រឹត្តិការណ៍ប្រកួតជើងឯកលីគបេស្បលហ្វាយកម្ពុជា ឆ្នាំ២០២៤ លើកទី១ ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែសីហា នៅសាលវិមានពហុកីឡដ្ឋានជាតិ ដើម្បីផ្សព្វផ្សាយកីឡាថ្មីមួយនេះនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោក ឆែម តារា ឱ្យដឹងដែរថា មុនការប្រកួតផ្លូវការចូលមកដល់ សហព័ន្ធក៏បានរៀបចំកម្មវិធីផ្សព្វផ្សាយនៅតាមទីតាំងគោលដៅនានា៕