Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Mbappe មានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងនាមជាកីឡាករ Real Madrid តែទាបជាងកីឡាករពីររូបរបស់ Barca

ខ្សែប្រយុទ្ធ Kylian Mbappe បានចុះហត្ថលេខាលើកុងត្រាដ៏ធំមួយជាមួយ Real Madrid ដោយរំពឹងថាតារាឆ្នើមនេះ នឹងទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតធៀបជាមួយកីឡាករដទៃក្នុងក្របខណ្ឌ La Liga ប៉ុន្ដែនៅទាបជាងកីឡាករពីររូបរបស់ Barcelona។

បន្ទាប់ពីបានផ្លាស់ចូលរួមនៅទឹកដី Santiago Bernabeu យ៉ាងគគ្រឹកគគ្រែង Mbappe ត្រូវបានរាយការណ៍ថា នឹងទទួលបានប្រាក់ឈ្នួល ២៦.៣លានផោនក្នុងមួយឆ្នាំពី Real Madrid។

ប៉ុន្ដែនៅទាបជាងទឹកប្រាក់ដែលខ្សែប្រយុទ្ធ Robert Lewandowski និងខ្សែបម្រើ Frenkie de Jong ទទួលបាននៅ Barcelona នោះទេ នេះយោងតាមសារព័ត៌មានអង់គ្លេស The Sun។