Skip to content
    ទំព័រដើម  »  កីឡាជាតិ

វណ្ណដា ថា មោទកភាព​សម្រាប់ខ្លួន និងប្រទេសជាតិ ក្នុងការចូលរួមពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក ❤🇰🇭

វណ្ណដា រ៉ាយរ៉ាប់ចំណាប់អារម្មណ៍ប្រកបដោយមោទកភាព​សម្រាប់ខ្លួន និងប្រទេសជាតិ ជុំវិញការចូលរួមពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក ❤🇰🇭

វណ្ណដា សង្កត់ធ្ងន់ថា នេះជាឱកាសដ៏កម្រ ដែលប្រហែលអាចមានតែម្ដងក្នុងជីវិត។ ប៉ុន្តែរូបគេសង្ឃឹមថា ព្រឹត្តិការណ៍ក្រោយៗ អាចនឹងមាន​សិល្បករខ្មែរថែមទៀតបានចូលរួមដូចរូបគេដែរ។

កំពូលតារាចម្រៀងរ៉េបលំដាប់អន្តរជាតិ ម៉ាន់ វណ្ណដា បានវិលត្រលប់ពីការចូលរួមច្រៀងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក នាក្រុងប៉ារីស ប្រទេសបារាំង កាលថ្ងៃអាទិត្យ ទី១១ ខែសីហា។ វណ្ណដា គឺជាសិល្បករខ្មែដំបូងគេដែលបានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍កីឡាដ៏ធំរបស់ពិភពលោកមួយនេះ៕