Skip to content
Messi ក្លាយជាកីឡាករទី៤រកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមជម្រើសជាតិ ក្រោយស៊ុតចូល៥គ្រាប់ទល់អេស្ដូនី
    ទំព័រដើម  »  កីឡាជាតិ

Messi ក្លាយជាកីឡាករទី៤រកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមជម្រើសជាតិ ក្រោយស៊ុតចូល៥គ្រាប់ទល់អេស្ដូនី

Lionel Messi រកគ្រាប់បាល់បញ្ចូលទី៥គ្រាប់ ក្នុងការប្រកួតជ័យជម្នះសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដោយបានយកឈ្នះអេស្ដូនី ៥-០ ក្នុងជំនួបមិត្តភាពនៅប្រទេសអេស្ប៉ាញ។

ក្រុមអាហ្សង់ទីនទើបយកឈ្នះអ៊ីតាលី ក្នុងការប្រកួត Finalissima 3-0 កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ ខណៈ Messi បានរួមចំណែកបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីពីរលើក ហើយខ្សែប្រយុទ្ធរបស់ Paris Saint-Germain រូបនេះ ធ្វើបានកាន់តែល្អក្នុងការប្រកួតនាថ្ងៃអាទិត្យម្សិលមិញនេះ។