Skip to content
    ទំព័រដើម  »  ផ្សេងៗ

គ្រុឌប៉ុន្មានកំប៉ុង ផ្លាស់ប្តូរជីវិតកម្មករសំណង់ម្នាក់ទាំងស្រុង

ជាកម្មករម្នាក់ដែលមានជីវភាពលំបាក រកព្រឹកខ្វះល្ងាច រកបានមួយថ្ងៃ ហូបមួយថ្ងៃ មិននឹកស្មានថាវាសនាផ្លាស់ប្តូរក្នុងមួយប៉ព្រឹចភ្នែកសោះ ដោយសារស្រាបៀរគ្រុឌ។ លោក ណុប វណ្ណី ដែលមានប្រពន្ធ និងកូន៤នាក់ ធ្លាប់តែជិះម៉ូតូចាស់មួយ ដឹកប្រពន្ធកូន រំភើបនឹកស្មានមិនដល់ថាអាចនឹងមានឳកាសមានឡានជិះនឹងគេ តែសំណាងមើលមិនឃើញដែលគាត់មានសំណាងឈ្នះរថយន្តភីកអាប់ Isuzu D-Max ដ៏ទំនើបមួយគ្រឿងពីក្រវិលកំប៉ុងស្រាបៀរគ្រុឌ ។

ក្រុមការងារគ្រុឌបានដឹកយករង្វាន់រថយន្តប្រគល់ជូនបងប្រុស ដល់គេហដ្ឋានផ្ទាល់តែម្តង ដែលមានការសាទរ និងភ្ញាក់ផ្អើលពីអ្នកភូមិគ្រប់ៗគ្នា ហើយចូលរួមត្រេកអរជំនួសគាត់។ រង្វាន់ធំដ៏អស្ចារ្យមួយនេះពីស្រាបៀរគ្រុឌ ពិតជាបានចូលរួមចំណែកធ្វើឲ្យជីវភាពគ្រួសាលោក ណុប វណ្ណីបានប្រសើរឡើង។

ស្រាបៀរ គ្រុឌ មិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ និងគុណភាពល្អប៉ុណ្ណោះទេ ស្រាបៀរគ្រុឌ ចែករង្វាន់ពិតៗ ច្រើនជាងគេ ដល់ដៃអតិថិជនពិតៗនៅគ្រប់ទិសទី។

ពេលវេលាល្អ ពេលវេលាឈ្នះរង្វាន់ជាមួយគ្រុឌ!

ពេលវេលាល្អ ពេលវេលាជាមួយគ្រុឌ!