Skip to content
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

កីឡាកររបស់ Arsenal ៥រូប ជាប់ឈ្មោះក្នុងជម្រើស១១នាក់ប្រចាំឆ្នាំរបស់ Premier League

PFA Premier League of the year ត្រូវបានប្រកាស ដោយសមាជិករបស់ Arsenal ជាច្រើន ជាប់ឈ្មោះក្នុងចំណោមកីឡាករទាំង១១រូប។

ក្រុមបង្វឹកដោយលោក Mikel Arteta បានរបូតឱកាសឈ្នះជើងឯក Premier League រដូវកាល ២០២៣-២៤ យ៉ាងប្រកៀកប្រកិតនាថ្ងៃចុងក្រោយនៃរដូវកាល ២០២៣-២៤ ពោលពួកគេតាមពីក្រោយក្រុមម្ចាស់ជើងឯក Manchester City តែ២ពិន្ទុប៉ុណ្ណោះ។

សមាជិកក្រុមកាំភ្លើងធំបង្ហាញសមត្ថភាពបានយ៉ាងល្អ ហើយ៥នាក់ក្នុងចំណោមពួកគេ ត្រូវបានបោះឆ្នោតជាប់ក្នុងបញ្ជីកីឡាករល្អបំផុតទាំង១១រូប។ ខណៈសមាជិកក្រុមការពារជើងឯក Man City មាន៤រូប។