Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

កីឡាករឆ្នើមមួយរូបបង្ហើបថា នេះជារដូវកាលចុងក្រោយរបស់ខ្លួនក្នុងនាមជាកីឡាកររបស់ Liverpool

បន្ទាប់ពីទទួលបានជ័យជម្នះ ០-៣ លើ Manchester United សមាជិកម្នាក់របស់ Liverpool បានបង្ហើបថា នេះជារដូវកាលចុងក្រោយជាមួយពួកគេ ដោយសារពុំមានដំណឹងអំពីការបន្ដកិច្ចសន្យាថ្មីពីក្លឹបនៅឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតដែល Liverpool ទទួលបានជ័យជម្នះពីការរួមចំណែកដ៏ធំរបស់ខ្លួន នៅទឹកដីរបស់ Manchester United, ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah បានធ្វើឱ្យអ្នកគាំទ្រមានក្ដីបារម្ភចំពោះអនាគតរបស់គេជាមួយក្រុមហង្សក្រហម។

កិច្ចសន្យាបច្ចុប្បន្នរបស់ Salah នឹងផុតសុពលភាពនាដំណាច់រដូវកាលនេះ ហើយពុំមានដំណឹងណាមួយពាក់ព័ន្ធនឹងការបន្ដកុងត្រាថ្មីឡើយ ដែលមានន័យថា នេះអាចជាវេលាចុងក្រោយដែល Salah លេងនៅទឹកដី Old Trafford ក្នុងនាមជាកីឡាករ Liverpool។