Victor Osimhen បានរៀបចំការផ្ទេររូបគេទៅក្លឹប Galatasaray ដោយពុំត្រូវការជំនួយពីភ្នាក់ងាររបស់គេនោះទេ បន្ទាប់ពីបរាជ័យក្នុងការផ្លាស់ទៅ Chelsea មុនបិទទីផ្សាររដូវក្ដៅនេះ។
ប៉ុន្ដែក្នុងកុងត្រាខ្ចីទៅកាន់ក្លឹបតួកគី មានបញ្ចូលនូវលក្ខខណ្ឌចម្លែកមួយ ដែលអនុញ្ញាតឱ្យគេអាចចាកចេញទៅក្លឹបផ្សេងទៀត ក្នុងទីផ្សារដោះដូរខែមកករា។ ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ បានធ្វើដំណើរមកដល់ទីក្រុងអ៊ីស្ថានប៊ូល កាលពីថ្ងៃអង្គារ ដើម្បីធ្វើតេស្តសុខភាព។
មុនសម្រេចចិត្តចូលរួមក្លឹបនៃលីគកំពូលតួកគី Osimhen មានការភ្ជាប់ទៅនឹងការផ្លាស់ទៅចូលរួមនៅទឹកដី Stamford Bridge អំឡុងរដូវក្ដៅ ប៉ុន្ដែក្លឹបតោខៀវ មិនអាចសម្រេចការផ្ទេរកីឡាករនីហ្សេរីយ៉ារូបនេះបាន។